ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងប្រមូលផ្ដុំហ្វឹកហាត់ នៅល្ងាចថ្ងៃទី២៦ ខែមេសានេះ ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda ដើម្បីជម្រុះយកកីឡាករ ២០នាក់ចុងក្រោយ ចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ការប្រមូលផ្ដុំនេះដែរ នឹងជម្រុះយកកីឡាករត្រឹម ២០នាក់ប៉ុណ្ណោះ សម្រាប់ចូលរួមប្រកួតស៊ីហ្គេម នៅវៀតណាម ដោយបញ្ជីឈ្មោះកីឡាករចុងក្រោយនេះ នឹងបង្ហាញ១ថ្ងៃមុនចាកចេញពីមាតុភូមិ នៅចន្លោះថ្ងៃទី០៣ ឬថ្ងៃទី០៤ ខែឧសភាខាងមុខ។

ប៉ុន្ដែក្នុងចំណោមកីឡាករ ២០នាក់ចុងក្រោយ ប្រសិនបើរកឃើញកីឡាករណាម្នាក់ មានវិជ្ជមានកូវីដ-១៩ អំឡុងបំពេញបេសកកម្មខាងលើ យោងតាមគោលកការណ៍ប្រកួត គឺអនុញ្ញាតឲ្យគ្រប់បណ្ដាប្រទេស មិនថាតែកម្ពុជានោះទេ គឺអាចធ្វើការផ្លាស់ប្ដូរកីឡាករជំនួសបាន មានន័យថា កម្ពុជាអាចកោះហៅកីឡាករបម្រុងក្នុងចំណោមបញ្ជីឈ្មោះកីឡាករ ៥០នាក់ដំបូង ទៅជំនួសកៅអីកីឡាករវិជ្ជមាននោះបានភ្លាមៗ។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតរបស់ក្រុម U23 កម្ពុជា៖
– ថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួប U23 ឡាវ (ម៉ោង ៤រសៀល)
– ថ្ងៃទី១១ ខែឧសភា ត្រូវជួបក្រុម U23 សិង្ហបុរី (ម៉ោង ៤រសៀល)
– ថ្ងៃទី១៤ ខែឧសភា ជួបក្រុម U23 ថៃ (ម៉ោង ៧យប់)
– ថ្ងៃទី១៦ ខែឧសភា ប្រកួតចុងក្រោយជួបក្រុម U23 ម៉ាឡេស៊ី (ម៉ោង ៤រសៀល)៕

Telegram-Troryorng
Share.