ក្លិបបាល់ទាត់ Next Step FC នឹងចូលរួមប្រកួតពាន League Cup ជាលើកដំបូងមិនធ្លាប់មាន ពោលគឺស្ថិតនៅក្នុងពូល D ជាមួយក្រុម ព្រៃវែង វិសាខា និង អង្គរថៃហ្គឺ។

កន្លងទៅក្លិប Next Step បានស្នើសុំដកខ្លួនចេញពីពានរង្វាន់ League Cup ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន និងបញ្ហារបួសកីឡាករកាន់តែខ្លាំង។

ប៉ុន្តែដោយសារការជ្រុមជ្រែងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនលីគ (CPL) ជាពិសេសក្រុមដែលនៅក្នុងពូល D បានធ្វើឲ្យ Next Step សម្រេចចូលរួមប្រកួតប្រជែងសារជាថ្មីដោយគ្មានសម្ពាធ និងមានសេរីភាព៕

Telegram-Troryorng
Share.