ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងប្រើប្រាស់ឯកសណ្ឋានក្រោមការផ្គត់ផ្គង់ក្រុមហ៊ុន FBT របស់ប្រទេសថៃ មិនមែនម៉ាក VARAMAN (វរ្ម័ន) របស់ខ្មែរឡើយ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម SEA GAMES 2021 លើកទី៣១ នៅវៀតណាម ចំពោះគ្រប់ប្រភេទកីឡាទាំងអស់។

មូលហេតុដែលកម្ពុជាមិនប្រើប្រាស់ផលិតផល VARAMAN (វរ្ម័ន) គឺដោយសារតែក្រុមហ៊ុន FBT ជាដៃគូសហការរបស់គណៈកម្មការកីឡាអូឡាំពិកកម្ពុជា។

បើតាមការបញ្ជាក់របស់មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រុមហ៊ុនផ្គត់ផ្គង់ឯកសណ្ឋានកីឡាម៉ាក FBT នឹងបញ្ចេញឈុតឯកសណ្ឋានថ្មីជាផ្លូវការនៅថ្ងៃនេះតែម្តង៕

អាវហ្វឹកហាត់ថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ផលិតដោយក្រុមហ៊ុន FBT
Telegram-Troryorng
Share.