អាមេរិក​ -កំលោះ​ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​រូប​បាន​រក​ឃើញ​សត្វល្អិត​ប្រភេទ​ថ្មី​មួយ​ ហើយ​បាន​ដាក់​ឈ្មោះ​សត្វ​ល្អិត​ប្រភេទ​ដែល​ទើប​រក​ឃើញ​ថ្មី​នេះ​តាម​សិល្បករ​តន្ត្រី​ដែល​ខ្លួន​ស្រលាញ់​ ដោយ​ដាក់​តាម​ឈ្មោះ​ Taylor Swift។

តារា​ចម្រៀង​ពេញ​សមត្ថភាព​ Taylor Swift គឺជា​តារា​គុណភាព​ដែល​ទទួល​បាន​ពាន​រង្វាន់​ Grammy និង​ America Music Awards ច្រើន​រាប់​មិន​អស់​ ប៉ុន្តែ​សម្រាប់​រង្វាន់​ថ្មី​ដែល​តារា​ចម្រៀង​ប៉ុប​លំដាប់​ពិភព​លោក​បាន​ទទួល​គឺ​ជា​រង្វាន់​ប្លែក​បំផុត​ទីមួយ​ ព្រោះ​​អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ (Derek Hennen) បាន​ដាក់​ឈ្មោះ​សត្វ​ដង្កូវ​មួយ​ប្រភេទ​ថ្មី​ដែល​ទើប​នឹង​រក​ឃើញ​ថា​ Taylor Swift ព្រោះ​លោក​គឺជា​ Swifties (ឈ្មោះ​ក្រុម​អ្នក​គាំទ្រ​) ហើយ​ចង់​ដាក់ឈ្មោះ​នេះ​ដើម្បី​កិត្តិយស​ដល់​តារា​ដែល​ខ្លួន​ពេញ​ចិត្ត​ ទើប​លោក​បាន​ដាក់​ឈ្មោះ​សត្វដង្កូវ​មួយ​ប្រភេទ​ដែល​ទើប​រក​ឃើញ​ថ្មី​នេះថា​ Nannaria Swiftea

រូបភាព​តំណាង

អ្នក​វិទ្យាសាស្ត្រ​រូប​នោះ​បាន​បង្ហើប​ថា​ «បទ​ចម្រៀង​និង​តន្ត្រី​របស់​ Swift បាន​ជួយ​ឱ្យ​​លោក​ឆ្លង​ឆ្លង​ផុត​ការ​លំបាក​មក​បាន​ ដូច្នេះ​ហើយ​ពេល​នេះ​គឺ​ប្រៀប​ដូច​ជា​ការ​តបស្នង​សង​គុណបន្តិច​បន្តួច​ដែល​ខ្ញុំ​អាច​ប្រគល់​ជូន​តារា​ចម្រៀង​ក្នុង​ដួង​ចិត្ត​ សម្រាប់​សេចក្ដី​សុខ​ដែល​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​កន្លងមក​។

អ្នក​វិទ្យាសាស្ត្រ​ដដែល​នេះ​បាន​និយាយ​ទៀត​ថា​ «ការ​ដាក់​ឈ្មោះ​សត្វ​ដង្កូវ​ប្រភេទ​ថ្មី​ជា​ឈ្មោះ​ថ្មី​របស់​នរណាម្នាក់​ សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា​ជា​ផ្ដល់​កិត្តិយស​យ៉ាង​ធំធេង​ និង​សង្ឃឹម​ថា​ Taylor Swift បាន​ដឹង​រឿង​រ៉ាវ​មួយ​នេះ​ ហើយ​នឹង​សម្លឹង​ឃើញ​ថា​ជា​រឿង​ល្អ​និង​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ស្វែងយល់​ពី​សត្វដង្កូវ​មួយ​ប្រភេទ​នេះ​បន្ថែម​ទៀត​។

Derek Hennen បាន​រក​ឃើញ​សត្វ​ដង្កូវ​ប្រភេទ​ថ្មី​នេះ​នៅ​ឧទ្យានជាតិ Fall Creek ក្នុង​រដ្ឋ Tennessee ដែល​ជា​រដ្ឋ​តែមួយ​ដែល​ Taylor Swift បាន​ផ្លាស់ទៅនៅដើម្បី​តាម​ចាប់​អាជីព​ច្រៀង​ចម្រៀង​តាម​ក្ដីសុបិន​របស់​ខ្លួន​៕

ប្រភព៖ sportskeeda

Telegram-Troryorng
Share.