កំពង់ធំ៖ រន្ទះបាញ់ងាប់គោ៨ក្បាល និងរបួស១ក្បាល នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមការស្រាវជ្រាវរបស់លោកអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក បញ្ជាក់ថា ម្ចាស់គោមានឈ្មោះ ឌិន សាមឿន ភេទស្រី ងាប់គោចំនួន២ក្បាល និងរបួសសត្វគោ១ក្បាល។ ទី២.ឈ្មោះ តុង ចេន ភេទប្រុសងាប់គោចំនួន១ក្បាល ។ ទី៣ ឈ្មោះ លាត ពន្លឺ ភេទប្រុស ងាប់គោចំនួន២ក្បាល។ ទី៤ ឈ្មោះប៊ុត ថាន ភេទប្រុស ងាប់គោចំនួន១ក្បាល។ ទី៥ ឈ្មោះ សៀង ជាន ភេទប្រុសស្លាប់គោចំនួន ២ក្បាល។

អាជ្ញាធរបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានគោក្របីទៅឃ្វាលនៅតាមវាល សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវភ្លៀងអាចកើតមានបាតុភូតធម្មជាតិដូចជារន្ទះបាញ់ជាដើមអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ និងរុក្ខជាតិផងដែរ៕

អត្ថបទ៖ ភ្នាក់ងារកំពង់ធំ

Telegram-Troryorng

Share.