
សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានប្រកាសថាសហព័ន្ធបានកោះហៅកីឡាករខ្មែរ-អាមេរិច មួយរូបគឺJohnny Phanឱ្យចូលរួមជាមួយក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ដើម្បីត្រៀមប្រកួតប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាចុងឆ្នាំនេះ។
កីឡាករខាងលើមានឪពុកម្តាយជាជនជាតិខ្មែរ អ្នកខេត្តបាត់ដំបង ហើយរូបគេជាកីឡាករជំនាញប្រភេទកង់គួក (Road Bike)។ កីឡាកររូបនេះម់ានបទពិសោធន៍ក្នុងការប្រកួតជាង១០ឆ្នាំមកហើយ ហើយនៅរយៈ៧ឆ្នាំចុងក្រោយនេះ គាត់ជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់(Elite level Cycling Team) នៅសហរដ្ឋអាមេរិក។

Johnny និងលេង២វិញ្ញាសា ដែលក្នុងនោះមានវិញ្ញសា (Criterium) និងមួយវិញ្ញាសាទៀតគាត់និងចូលរួមជាមួយកីឡាករកម្ពុជាយើងលេងក្នុងវិញ្ញាសា (Individual Mass start) ផងដែរក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ដែលគ្រោងពីថ្ងៃទី២០ ខែវិឆ្ឆិកា រហូតដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១៕
