បាត់ដំបង៖ ឆ្លងចរន្តឧបករណ៍សូឡា បង្កើតជាអណ្តាតភ្លើងឆាបឆេះអស់ផ្ទះមួយខ្នង និងបានបំផ្លាញទ្រព្យសម្បត្តិជាច្រើន កាលពីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ឋិតនៅត្រង់ចំណុចក្រុមទី១១ ភូមិតាសាញជេីង ឃុំតា សាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ កង ប៉ុន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរជាកសិកររស់នៅក្នុងភូមិ/ឃុំកើតហេតុខាង លើ។ ហើយក្នុងឧបទ្ទវហេតុនេះដែរគឺមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ គឺបានបំផ្លាញផ្ទះឈើប្រក់ក្បឿង ទំហំ ៩ម៉ែត្រ×១២ម៉ែត្រ អស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនបន្ថែមទៀត។

ប្រភពព័ត៍មានពីសម្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះផ្តើមចេញពីឆ្លងឧបករណ៍សូឡា ផ្ទុះជាអណ្តាតភ្លើងឆាប ឆេះយ៉ាងសន្ធោសន្ធៅបែបនេះតែម្តង។ ចំពោះទ្រព្យសម្បត្តិដែលរងការបំផ្លាញអស់ទាំងស្រុងរួមមាន ខ្សែក ចិ ញ្ចៀនសរុបចំនួន ២.៥តម្លឹង លុយចំនួន ៣៥០០ដុល្លារ ស្រូវ ២៥ការ៉ុងគោយន្តកន្ត្រៃ ០១គ្រឿង រួមទាំងសម្ភារៈផ្សេងៗជាច្រើនទៀត៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.