នៅព្រឹកថ្ងែទី២៨ ខែមេសា ឆ្នាំ២០២២ ក្លិបបាល់ទាត់ បឹងកេត បានប្រកាសតែងតាំងលោកគ្រូ សាប៊ូន វិនតា ជានាយកអភិវឌ្ឍយុវជន (Boeung Ket Academy អាយុក្រោម១៥ឆ្នាំ និង១៨ឆ្នាំ)។

លោក សាប៊ូន វិនតា ធ្លាប់មានបទពិសោធន៍ជាគ្រូជំនួយអស់រយ:ពេល៥ឆ្នាំ ជាមួយក្លិបបាល់ទាត់បឹងកេត, យុវជនសាលាបាល់ទាត់ជាតិបាទី U14 U18 ,ក្រុមជម្រើសជាតិកម្ពុជាឈុតធំ និងជាគ្រូជំនួយក្នុងការប្រកួតមិត្តភាព Cambodia All Star កាលពីចុងឆ្នាំ ២០១៥ ទល់នឹង CG Muangthong United និងចុងក្រោយជា នាយកបច្ចេកទេស របស់ក្រុម ISI ដង្កោសែនជ័យ៕

Telegram-Troryorng
Share.