បាត់ដំបង៖ បុរសម្នាក់ដើរបេះស្វាយចន្ទីពេលមេឃរលឹមភ្លៀង ត្រូវរន្ទះបាញ់ស្លាប់ក្នុងចម្ការ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចចម្ការស្វាយចន្ទី ក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុពេលដែលមេឃខ្មៅ និងមានភ្លៀងរលឹម ហើយជនងរងគ្រោះនៅបន្តដើររើសស្វាយចន្ទី ដោយមិនបានចូលជ្រករកកន្លែងមានសុវត្ថិភាព ទើបត្រូវរន្ទះបាញ់ចំបណ្តាលអោយស្លាប់ភ្លាមៗតែម្តង។

ជនរងគ្រោះឈ្មោះ សុខ នឹង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទ្បបាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍ សាត់។ បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្ន ស៊ីឈ្នួលបេះ និងរើសគ្រាប់ផ្លែចន្ទីនៅចំណុចខាងលើ។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញបានចុះពិនិត្យសាកសព រួចបានប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng

Share.