អ្នកចាំទីរបស់ក្រុមអង្គរថាយហ្គឺរ នុន ណាត គឺជាកីឡាករទី៤ បន្ទាប់ពី វឿន វ៉ា, ភឹម តាយសិញ និង ឈៀង វិស៊ីនុ ដែលត្រូវបានលោក Keisuke Honda កាត់ឈ្មោះចេញពីបញ្ជី ២៦នាក់ របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រៀមទៅប្រកួតព្រឹត្តិការណ៍សុីហ្គេម លើកទី៣១ នៅវៀតណាម។

អ្នកចាំទី នុន ណាត បានថ្លែងលើគណនីហ្វេសប៊ុកថា៖«ខ្ញុំមកទីនេះដោយសង្ឃឹមនឹងឆន្ទៈ ប្រឹងអស់ពីលទ្ធភាព ទោះបរាជ័យក៏មិនបាក់ទឹកចិត្ត, ឆ្នាំក្រោយនឹងប្ដេជ្ញាពាក់អាវនេះម្ដងទៀត»៕

Telegram-Troryorng
Share.