នៅល្ងាចថ្ងៃចន្ទ ទី២ ខែឧសភា ​ក្រុម​បាល់ទាត់​បុរស​របស់​ហ្វីលីពីន គឺជាក្រុមទី២ធ្វើដំណើរ​ដល់​រដ្ឋធានី​​ហាណូយ បន្ទាប់ពីមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រកួតលើវិញ្ញាសា​បាល់ទាត់​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​២០២២ នៅ​​ប្រទេស​វៀតណាម។

សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ មាន​ក្រុម​ចូលរួម​ចំនួន១០​ប៉ុណ្ណោះ សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស ដោយ​ពូល A មាន​ម្ចាស់​ផ្ទះ​វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន,​ទីម័រខាងកើត ហើយ​ពូល B មាន​ថៃ, ម៉ាឡេស៊ី,​កម្ពុជា, សិង្ហបុរី និង​ឡាវ។

សម្រាប់​ប្រកួត​បើក​ឆាក​​មាន៖
ពូល A ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២២
ហ្វីលីពីន ប៉ះ ទីម័រខាងកើត នៅ​កីឡដ្ឋាន Việt Trì Stadium ក្នុង​ខេត្ត Phú Thọ វេលា​ម៉ោង​​៤ល្ងាច
-វៀតណាម ប៉ះ ឥណ្ឌូណេស៊ី នៅ​កីឡដ្ឋាន Việt Trì Stadium ក្នុង​ខេត្តPhú Thọ វេលា​ម៉ោង​​៧យប់៕

Share.