សារពីលោក Akihiro Kato ប្រធានក្លិបបាល់ទាត់ អង្គរថាយហ្គឺ អំពីការប្រកួតលីគខាប់៖«ជាបឋមក្លិប សូមការអភ័យទោសពីអ្នកគាំទ្រថាយហ្គឺរទាំងអស់គ្នា ដែលមិនបានចែលរំលែកនូវផ្នត់គំនិតរបស់ក្លិបក្នុងការប្រកួត លីគខាប់ ហើយខ្ញុំក៍សុំទោសដែលធ្វើអោយអ្នកទាំងអស់គ្នាខកចិត្ត។គោលដៅរបស់ក្លិបគឺផ្តោតសំខាន់ច្រើនទៅលើពាន CPL និងពានរង្វាន់សម្តេច។ ហើយគ្រប់យ៉ាងទាំងអស់ដែលយើងធ្វើគឺផ្តោតលើការទទួលបានលទ្ធផលតាមគោលដៅរបស់ក្លិប។

លើសពីនេះផងដែរ ចំពោះការប្រកួតពានរង្វាន់លីកខាប់ មាន ៣ ចំណុចដែលក្លិបគិត៖
១. ការរៀបចំកីឡាករអោយបានល្អ ដើម្បីអោយលេងសុីចង្វាក់គ្នា អោយកាន់តែប្រសើរឡើងសម្រាប់ពានរង្វាន់សម្ដេច
២. បង្កើតឱកាសសម្រាប់យុវជនដើម្បីអោយមានការប្រកួតប្រជែង
៣. ផ្តល់ពេលវេលាសម្រាកដល់កីឡាករបរទេស និងការពារកុំអោយមានរបួសដើម្បីលេងក្នុងជុំទី២

ម្យ៉ាងទៀត មូលហេតុដែលគ្រូបង្គោល Alistair អវត្តមានក្នុងការដឹកនាំនោះ គឺរូបគាត់កំពុងតម្រូវរៀបចំធ្វើលិខិតឆ្លងដែនដែលផុតកំណត់សម្រាប់ការបន្តដឹកនាំក្រុមអោយទាន់ពេលវេលា។

នេះគឺជាអ្វីដែលយើងបានសម្រេចចិត្តក្នុងអំឡុងពេលដែលមុនចូលរួមលេងពានរង្វាន់លីគខាប់ និងអំឡុងពេលដែលប្រកូតពានរង្វាន់CPL។ ជាការពិត ក្លិបគួរតែផ្សព្វផ្សាយអំពីផ្នត់គំនិតនេះទៅកាន់អ្នកគាំទ្រ មុនការប្រកួត លីគខាប់ ពួកយើងចង់ធ្វើការសូមទោសចំពោះរឿងនេះ។

យើងសង្ឃឹមថាលីគខាប់ និងជួយអភិវឌ្ឍន៍កីឡាករក្នុងស្រុក និងកីឡាករវ័យក្មេង ដែរនឹងធ្វើឲ្យយើងដើរកាន់តែកៀកជិតនឹងការក្លាយជាជើងឯក CPL និងពានរង្វាន់សម្ដេច។ សូមមេត្តា និងសង្ឈឹមថាអ្នកគាំទ្រយល់ពីគំនិតរបស់ក្លិប និងជួយគាំទ្របន្ត ដើម្បីជ័យជម្នះទាំងអស់គ្នា៕»

Share.