គ្រូបង្គោលក្លិបបាល់ទាត់ អង្គរថាយហ្គឺរលោក Alistair Heath និយាយអំពីការដាក់យុវជនចូលលេងការប្រកួតលីគខាប់ទល់នឹងព្រៃវែងកាលពីសប្ដាហ៍កន្លងទៅ៖«ខ្ញុំពេញចិត្តដែលមិនមែនអ្នកគាំទ្រទាំងអស់គ្នានឹងសប្បាយចិត្តជាមួយនឹងការជ្រើសរើសកីឡាករសម្រាប់ការប្រកួតប្រជែងពានរង្វាន់កាលពីពេលថ្មីនេះ។

តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំចង់ពន្យល់ទៅដល់អ្នកគាំទ្រពីមូលហហេតុដែលខ្ញុំបានសម្រេចចិត្តបែបបនេះ។ យើងមានកីឡាករក្មេងៗល្អថ្មីៗជាច្រើនដែលបានមកចូលរួមជាមួយក្លិប ហើយវាគឺពិតជាសំខាន់ខ្លាំងណាស់ ដែលពួកគេទទួលបានបទពិសោធណ៏ការប្រកួតច្រើនតាមដែលអាច។​ វាគឺពិតជាពិបាកដែលផ្ដល់អោយកីឡាករទាំងនេះនូវបទពិសោធន៏កាប្រកួតនិងពេលវេលាលេងនៅក្នុងលីគ។

ដូច្នេះខ្ញូំគិតថាការប្រកួតលីគខាប់នេះគឺជាឳកាសដែលអាចទៅរួចមួយសម្រាប់ពួកគេខ្ញុំចង់អោយក្លិបនះជោគជ័យទៅច្រើនឆ្នាំខាងមុខទៀត ដូច្នេះដើម្បីអោយរឿងនេះកើតឡើងបាន ខ្ញុំត្រូវតែគិតរយៈពេលវែងនិងេរយៈពេលខ្លី។ ហើយការប្រកួលីគខាប់នេះ បានធ្វើអោយខ្ញុំគិតពីរយៈពេលវែងឆ្ងាយយសម្រាប់ក្លិប។

ខ្ញុំមានភារៈកិច្ចរៀបចំក្រុមទាំងមូល និងផ្ដល់ភាពជោគជ័យដល់ក្លិបអង្គរថាយហក្គឺរមិនត្រឹមតែពេលឆាប់ៗខាងមុខ តែរយៈពេលវែងខាងមុខ។ ខ្ញុំចង់ឲ្យអ្នកគាំទ្រមានក្រុមមួយដែលអាចអោយខ្លួនអាចមានមោទកភាពនៅពេលជាច្រើនខាងមុខ។ កីឡាករក្មេងៗនិងកីឡាករដែលមកថ្មីៗត្រូវការឳកាសនេះ។ ហើយពួកគេក៏ត្រូវការការបន្តគាំទ្រពីអ្នទាំងអស់គ្នា។ដូច្នេះសូមជឿទុកចិត្តទៅលើការគិតត និងការវិនិច្ឆ័យរបស់ខ្ញុំ។

សូមនៅពីក្រោយក្រុមដូចដែលខ្ញុំបានធានានិងអះអាងទៅកាន់អ្នក ពួគគេនិងមានការប្ដេជ្ញាចិត្តដើម្បីឈ្នះ ក្នុងការប្រកួតលីគខាប់ ដូចយើងទាំងអស់គ្នានៅក្នុងលីគដែរ៕»

Share.