រូប​ភាព​ដ៏​ស្និតស្នាល​គ្នា​មួយ​សន្លឹក​រវាង​ King of Fast តារា​ចម្រៀង​រ៉ែបល្បី​​ G-Devith និង​តារា​ចម្រៀង​និយម​លេង​ស្ទីល​ប្លែកៗ​ ENO កំពុង​តែ​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​។

កាល​ពី​ថ្ងៃ​ទី​៣ ខែឧសភា តារាចម្រៀង​ដែលជា​ថៅកែ​លក់​ឡានកំពុង​កាក់កប​ ENO បាន​បង្ហោះ​រូប​​ភាព​ស្និតស្នាល​ជាមួយ​នឹង​តារា​ចម្រៀង​រ៉ែប​ G-Devith នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ព្រម​ជាមួយ​នឹង​សំណេរ​គួរ​ឱ្យ​សង្ស័យ​​ដូច​ជា​បង្កប់​ន័យ​អ្វី​ម្យ៉ាង​ថា៖ «គ្រាន់​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជាមួយ​លោក​ប្អូ​នទេ​។ សំខាន់​ សច្ចធម៌​ ស្មោះ​ត្រង់​ ដូច​គ្នា​»

ក្រោយ​រូប​ភាព​របស់​តារា​ចម្រៀង​ទាំង​ពីរ​ដួង​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​តារា​ទាំង​ពីរ​ចូល​មក​ខមមិន​យ៉ាង​ច្រើន​ ក្នុង​នោះ​មាន​មតិភាគ​ច្រើន​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​តារា​ទាំង​ពីរ​នាក់​នេះ​អាច​នឹង​មាន​បទ​ចម្រៀង​ថ្មី​ច្រៀង​រួម​គ្នា​ជាក់ជា​មិនខាន។​

ប្រសិន​បើ​តារា​ទាំង​ពីរ​នេះ​ពិត​ជា​ច្រៀង​រួម​គ្នា​មែន​នោះ​ អ្នក​គាំទ្រ​ប្រាក​ដ​ជា​អាច​​បាន​ស្ដាប់​និង​ទស្សនា​បទ​ចម្រៀង​ដែល​មាន​លក្ខណៈ​ប្លែក​ថ្មី ឬ​អាច​និយាយ​បាន​ថា​រសជាតិ​មួយ​បែប​ដែល​អ្នក​គាំទ្រ​នៅ​កម្ពុជា​មិន​ធ្លាប់​បាន​ទស្សនា​៕

អត្ថបទទាក់ទង៖

Share.