ទិវារម្លឹកគុណម្តាយ ឬជា Mother’s Day គឺជាទេសកាលបុណ្យមួយដែលមានដើមកំណើតចេញពីទឹកដីនៃសហរដ្ឋអាមេរិកតាំងពីអំឡុងឆ្នាំ១៩០៨ មកម្ល៉េះ។ នៅសហរដ្ឋអាមេរិក ទិវារម្លឹកគុណម្តាយ ត្រូវគេបានកំណត់ធ្វើនៅថ្ងៃអាទិត្យ សប្តាហ៍ទីពីរនៃខែឧសភាជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០២២នេះ Mother’s Day នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យទី៨ ខែឧសភា នេះឯង។

សម្រាប់មហាជនកម្ពុជាវិញ ជាពិសេសយុវវ័យទើបតែប្រារព្ធ ទិវារម្លឹកគុណម្ដាយ នេះយ៉ាងពេញលេញនាប៉ុន្មានឆ្នាំចុងក្រោយនេះទេ ពោលគឺតាមការពេញនិយមរបស់យុវវ័យ។ នៅថ្ងៃរម្លឹកគុណម្ដាយ គេមើលឃើញថា យុវវ័យយើងតែងរៀបចំកម្មវិធីជួបជុំសមាជិកគ្រួសារ ទទួលទានអាហារជាមួយអ្នកម្តាយ បង្កើតនូវភាពភ្ញាក់ផ្អើលដ៏រីករាយជូនអ្នកម្តាយរបស់ខ្លួន និងជាពិសេសគឺមានរៀបចំនូវកាដូ ដើម្បីជាអំណោយសម្រាប់អ្នកម្តាយរបស់ពួកគេជាដើម។

មែនទែនទៅ ដើម្បីត្រៀមអបអរ និងស្វាមគមន៍ថ្ងៃ ទិវារម្លឹកគុណម្តាយ ឬក៏ Mother’s Day នា៣ថ្ងៃខាងមុខទៀតនេះ សារព័ត៌មានត្រយង សូមលើកយកបទចម្រៀងចំនួន១១បទ ចែកជូនប្រិយមិត្តស្ដាប់កម្សាន្តអារម្មណ៍ ដែលភាគនៃបទទាំងនោះ និយាយរៀបរាប់អំពីគុណម្ដាយ ហើយប្រាកដណាស់ ប្រិយមិត្តខ្លះស្ដាប់ហើយ អាចនឹងមានអារម្មណ៍ចាក់ដោត រលឹកឃើញអតីតកាល ឬក៏អនុស្សាវរីយ៍ចាស់ៗដែលមានកន្លងមកជាមួយអ្នកម្ដាយ។ ដើម្បីកុំឱ្យខាតពេលយូរ មកតាមដានខាងក្រោមនេះ៖

1- បំពេម្តាយ ៖ មាស សុខសោភា

2-ម្តាយ (MAMA)៖ VANNDA ft. ក្មេងខ្មែរ

3-ម៉ែ ៖ ចំរើន សុភ័ក្រ្ត

4-លើលោកនេះខ្ញុំស្រឡាញ់ម៉ាក់ខ្ញុំជាងគេ ៖ មាស សុខសោភា

5-ម៉ែ ៖ ណាំ ប៊ុណ្ណារ័ត្ន

6-ស្អប់ម៉ែ ៖  Oum SereyKuta 

7-ពាក្យម៉ែក្នុងចិត្តកូន ៖ សុគន្ធ និសា

8-ពុកម៉ែចាស់ហើយ ៖ ឱក សុគន្ធកញ្ញា

9-ទឹកភ្នែកម៉ែ ៖ លាន​ បញ្ចនីត

10-កូនខុសហើយម៉ែ

11-កូនខុសហើយម៉ែ ៖ ប៊ុត សីហា

Share.