មហាជនគ្រប់គ្នាធ្លាប់តែបានឃើញ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ក្នុងឈុតសម្លៀកបំពាក់បែបបុរាណ ដែលមានអាវកត្រង់ដៃវែងបំពង់ ស្លៀកក្បិន និងដៃកាន់ចាប៉ីដងវែងកេះដេញសម្ដែងជូនមហាជនទស្សនាកម្សាន្ត។ តែយ៉ាងណាមិញ ថ្មីៗនេះ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ពិតជាធ្វើឱ្យមហាជនលាន់មាត់ថា មើលមិនស្គាល់សឹងតែគ្រប់គ្នា។

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ត្រូវបានគេទម្លាយរូបភាពចំនួន ២សន្លឹក ដែលស្ដែងឱ្យឃើញថា លោកតាបញ្ចេញស្ទាយហ្វេហ្សិនថ្មីមួយក្នុងឈុតសម្លៀកបំពាក់ព័ណស ខោស អាវធំក្រៅស ក្រវ៉ាត់កពណ៌ត្នោត មួកពណ៌ស និងជាពិសេសគឺ វែនតាខ្មៅ។ តាមការបង្ហោះរបស់លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម បានរៀបរាប់នៅលើហ្វេសប៊ុកថា ៖ «Wow លោកតា គង់ ណៃ ជូន❤️លោកតាម្នាក់មួយៗ….❤️❤️👏👏»។

ក្រោយការបង្ហោះរូបភាព ២ សន្លឹកនេះ គេស្រាប់តែឃើញមជ្ឍដ្ឋានមហាជនចោទជាសំណួរសង្ស័យថា លោកតាគង់ត្រៀមថតបទចម្រៀងថ្មីមែនទេ? ចុះហ្វេនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះហ្វេហ្សិនថ្មីរបស់លោកតា គង់ ណៃ និងជាព្រឹទ្ធាចារ្យចាប៉ីដងវែង សង្ហាប្លែកភ្នែកឬទេ?

បើគិតមកទល់ឆ្នាំ ២០២២នេះ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ មានព្រះជន្ម ៧៥ វស្សាហើយ លោកមានស្នាដៃសិល្បៈ​ និង​វប្បធម៌ជាច្រើនដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ៕

Share.