ទីបំផុតអ្នក​ចាំទី​ដៃ​ស្អិត អ៊ុំ សេរីរ័ត្ន អាចបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងក្នុងជំនួបព្រះខ័នរាជស្វាយវៀង យកឈ្នះអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤-១ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ (សប្តាហ៍ទី២) ក្រោយខកខានអស់រយ:ពេលជិត២ឆ្នាំដោយសារបញ្ហារបួសពួរជង្គង់។

អតីតអ្នកចាំទីរបស់ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC រូបនេះចាប់ផ្ដើមមានបញ្ហារបួសសរសៃពួរជង្គង់ នៅក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។

បន្ទាប់ពីជាសះស្បើយ គេបានចាប់ផ្តើមលេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសសៃពួរជង្គង់សារជាថ្មី ហើយក្រោយមកគេបានបន្តព្យាបាលនៅក្នុងស្រុក។

នៅដើមឆ្នាំ ២០២២ អ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះបានផ្ទេរមកកាន់ព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើងមួយចំនួន១រដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមកងយោធពលខេមរភូមិន្ទ៕

Share.