មុននេះបន្តិចសារព័ត៌មានត្រយងទទួលដំណឹងមកថា លោកព្រឹទ្ធាចារ្យកោសល្យវោហារសិល្បករចាប៉ីដងវែង និងជាមរកតមនុស្ស គង់ ណៃ កំពុងសម្រាកព្យាបាលជំងឹនៅមន្ទីរពេទ្យក្នុងខេត្តកំពត។

យ៉ាងណាមិញ សព្វថ្ងៃនេះលោកតា គង់ ណៃ មានព្រះជន្ម ៧៥ វស្សាហើយ សុខភាពរបស់លោកក៏មិនសូវជារឹងមាំប៉ុន្មានទៅតាមវ័យ។ ដោយឡែក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់លោក គង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ចុះសួរសុខទុក្ខ និងពាំនាំថិវកាមួយចំនួនដើម្បីជូនលោកព្រឹទ្ធចារ្យដើម្បីដោះស្រាយបន្ទុកចំណាយថ្លៃសម្រាកព្យាបាល។ ក្នុងនាមលោកជំទាវបណ្ឌិតសភាចារ្យ ក្រុមការងារបានជូនពរដល់លោកព្រឹទ្ធាចារ្យ សូមឆាប់ជាសះស្បើយពីរោគាព្យាធិ។

កាលពីឆ្នាំ២០១៧​ លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលពាន រង្វាន់ សិល្បៈ និង វប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ផ្តល់ជូនបុគ្គលដែល មានស្នាដៃឆ្នើម ក្នុងតំបន់អាស៊ីពាក់ព័ន្ធ ផ្នែក អប់រំ សិល្បៈ និងវប្បធម៌៕

Share.