ថ្ងៃ​ទី​៨ ខែ​ឧសភា ម្សិលមិញ​នេះ គឺជា​ទិវា​អ្នក​ម្ដាយ​អន្តរជាតិ​។ ​ថ្ងៃ​​​​ពិសេស​​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​​កូន​ៗ​អាច​ធ្វើ​អ្វី​ល្អៗ​​ដើម្បី​​រំលឹក​និង​ដឹងគុណចំពោះ​ទឹកដោះអ្នក​ម្ដាយ​ថ្លៃ​។ យ៉ាងណា​មិញ​​បើ​និយាយ​ពី​ម្ដាយ​តារា​ទាំង​៤​ដួង​នេះ​ ថ្ងៃ​ដ៏​ពិសេស​នេះ​សម្រាប់​ពួក​គេ​ប្រៀប​បាន​ដូច​ជា​ថ្ងៃ​ប្រហារ​ដួងចិត្ត​ ព្រោះ​តែ​អ្នក​ម្ដាយ​ដ៏​មាន​គុណ​លែង​មាន​វត្តមាន​នៅ​លើ​ពិភពលោក​នេះ​ទៀត​ហើយ​។ ខាង​ក្រោម​នេះ​គឺជា​តារា​សម្ដែង​ តារា​ចម្រៀង​ ចំនួន​៤​រូប​ដែល​បាន​ត្រឹម​តែ​បង្ហោះ​និង​ឱប​រូប​ថត​អ្នក​ម្ដាយ​ ត្បិត​រូប​កាយ​អ្នកម្ដាយ​បាន​ចែក​ឋាន​ទៅ​កាន់​ពិភព​ថ្មី​មួយ​ទៀត​ហើយ។

១.អ៊ុន សិទ្ធា

ថ្ងៃ​នេះ​ជា​ទិវា​បុណ្យ​ម្តាយ​លេីពិភព​លោក​ នឹកណាស់​ ចង់ជួបណាស់​ ចង់អោបណាស់​ ចង់ថេីបណាស់​ ចង់ធ្វេីអ្វីៗគ្រប់យ៉ាងអោយម៉ែសប្បាយចិត្ត​ ចង់អោយម៉ែនៅមេីលភាព​ជោគជ័យ​របស់កូន​ ចង់អោយម៉ែស្តីចេថាអោយដោយក្តីស្រលាញ់👵🏻​ តែអ្វីៗគ្រប់យ៉ាងនៅសល់តែក្តីស្រម៉ៃនឹងនៅក្នុងការយល់​សប្តិ​តែប៉ុណ្ណោះ​ ។ ​ បេីអ្នកទាំងអស់គ្នា​ ជាពិសេសអ្នកដែលនៅមានម្តាយ​ សូមមេីលថែគាត់​ ស្រលាញ់​គាត់​ ផ្តល់​ភាពកក់ក្តៅជូនគាត់​ បេីគាត់រអ៊ូដាក់យេីងនោះមកពីគាត់ស្រលាញ់​ បារម្ភ​យេីង​ ។ ហេីយមនុស្សចាស់កាន់តែចាស់​ កាន់តែឆេវឆាវ​ កាន់តែដូចកូនក្មេង​ ហេីយក៏ចង់អោយកូនយកចិត្តទុកដាក់​ ហេីយខ្វល់ពីគាត់វិញដែរ​ 👵🏻❤️️ នឹកណាស់​ ស្រលាញ់​ណាស់​ ❤️

២.យូរី សេន៖

រីករាយទិវាបុណ្យម្តាយអន្តរជាតិ បើទោះជាម៉ាក់លែងនៅលើលោកនេះក៏ដោយ តែម៉ាក់ គឺជា វីរះនារី ដែលឋិតនៅក្នុង បេះដូងកូនជានិច្ច ❤️ម៉ាក់ជាកំលាំងរបស់កូន កូននឹកម៉ាក់ កូនស្រលាញ់ម៉ាក់ ខែ 6 ថ្ងៃ 29 2021

៣.វី ឌីណែត៖

ម៉ាក់ហា​ ម៉ាក់មានដឹងថាថ្ងៃនេះជាថ្ងៃអ្វីអត់? គឺទិវាបុណ្យមាតាអន្តរជាតិ​ ថ្ងៃដែលកូនតែងតែទិញផ្កា​ ទិញនំ​ ជូនម៉ាក់​ ថ្ងៃដែលកូនទាំងអស់គ្នាបានលុតជង្គង់ថ្វាយបង្គំម៉ាក់​ ឱបម៉ាក់​ ថេីបម៉ាក់​ 😭😓តែងពេលនេះកូនៗលែងបានឱបលែងបានថេីបម៉ាក់ទៀតហេីយ😔

៤.អេដវីន៖

កែវភ្នែក បបូរមាត់ ច្រមុះ ចិញ្ចេីម សក់ ច្រមុះ នឹងផ្ទៃមុខ ដែលមេីលទៅស្រស់ស្អាត នឹងរូបរាងស្រស់សង្ហាដែលគួរអោយទាក់ទាញ មួយនេះ គឺជាចំណែកមួយនៃ អ្នកម៉ាក់របស់ខ្ញុំខំបង្កេីត នឹងចិញ្ចឹម បីបាច់រូបខ្ញុំរហូតមក ម៉ាក់អស្ចារ្យ ពេកហេីយ ម៉ាក់ដឹងទេ ? បេីគេសួរខ្ញុំថា អ្វីដែលស្រស់ស្អាងជាងគេ នោះ ខ្ញុំនឹងឆ្លេីយថា គឺជាម៉ាក់ ! បេីគេសួរថាម្ហូបអ្វីដែលឆ្ញាញ់ជាងគេនោះ គឺជាម្ហូបរបស់ ម៉ាក់ បេីគេសួរខ្ញុំណា កន្លែងណាដែលជាក្តីសុខរបស់ខ្ញុំនោះ គឺជាដេីមទ្រូងរបស់ម៉ាក់ បេីគេសួរខ្ញុំថា អ្វីដែលខ្ញុំស្រលាញ់ហេីយចង់បានបំផុតនោះ គឺនៅតែជា ម៉ាក់ ៕ កូនមានសំណាងណាស់ដែលបានកេីតជាកូនម៉ាក់ កូនស្រលាញ់ម៉ាក់ ហេីយអរគុណម៉ាក់ណាស់ដែលផ្តល់កំណេីតអោយកូន តែងតែស្រលាញ់ និងណែនាំកូនរហូតមក ទេីបកូនមានថ្ងៃនេះ បេីទោះបីជាម៉ាក់លែងនៅទីនេះជាមួយកូនក៏ដោយ ក៏កូននៅតែមានអារម្មណ៍ថាម៉ាក់នៅក្បែរកូនគ្រប់ពេល ម៉ាក់តែងតែ​នៅក្នុង​បេះដូង​កូនជានិច្ច ម៉ាក់ដឹងទេ! ម៉ាក់ឃេីញទេកូនប្រុសម៉ាក់ម្នាក់នេះ រឹងមាំ ស្អាត ឆ្លាត ពូកែ ដូចម៉ាក់ចឹង ! អោយកូនសុំទោសណា ដែលឆ្នាំនេះកូនអត់បានថតរូប ផុសជាមួយម៉ាក់ 😭

Share.