យោងតាមការបង្ហោះរបស់សមាគមបាល់ទាត់សិង្ហបុរី Football Association of Singapore នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លើកឡើងដូច្នេះថា៖«ការប្រកួតជាមួយកម្ពុជាត្រូវតែឈ្នះដាច់ខាតសម្រាប់ U23 សិង្ហបុរី»។

U23 កម្ពុជា នឹងត្រូវជួបជាមួយ U23 សិង្ហបុរី នៅថ្ងៃពុធ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤:០០រសៀល ការប្រកួតពូល B នៅកីឡដ្ឋាន Thiên Trường នាព្រឹត្តិការណ៍សុីហ្គេម លើកទី៣១ ទីក្រុង Nam Định ប្រទេសវៀតណាម។

បច្ចុប្បន្ន U23 កម្ពុជា ស្ថិតនៅលេខរៀងទី២ ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ ខណ: U23 សិង្ហបុរី ស្ថិតនៅបាតតារាងលេខរៀងទី៥ ឆ្លងកាត់២ប្រកួត ស្មើ១ ចាញ់១ មិនដែលឈ្នះ មាន១ពិន្ទុប៉ុណ្ណោះ៕

Share.