អស់​រយៈកាល​ជិត​២ទសវត្ស​ហើយ​ដែល​ក្លិប​ជាច្រើននៅ​លីគ​កំពូល​​​កម្ពុជា បាន​ទៅ​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​យក​ពាន​រង្វាន់​​ប្រចាំ​ទ្វីប​អាស៊ី AFC President’s Cup ប៉ុន្តែ​មាន​តែម្ចាស់​ជើង​ឯក​លីគ​កំពូល​៧​សម័យកាល​ ភ្នំពេញ​ក្រោន​ មួយ​ប៉ុណ្ណោះ​អាច​កាត់​ព្យុះ​កាត់​ភ្លៀង​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លិប​បាល់ទាត់​កម្ពុជា។

ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន លោកឧកញ៉ា ឬទ្ធី សំណាង គឺជាចៅកែក្លិបបាល់ទាត់ខ្មែរដំបូងគេ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រកម្រិតទ្វីបអាសុី AFC President’s Cup រដូវកាល ២០១១ ក្រោយយកឈ្នះក្រុម Yadanarbon របស់មី​យ៉ាន់​ម៉ា ៤​ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។​

ប៉ុន្តែ​លទ្ធផល​ក្នុងវគ្គផ្តាច់ព្រ័ត្រ ភ្នំពេញ​ក្រោន​ បានចាញ់​ម្ចាស់​ផ្ទះ ​Taiwan Power Company ៣​ទល់២ គ្រា​នោះ​ជា​លទ្ធផល​ចាញ់​ទាំង​មិន​អស់​ចិត្ត​​ហើយ​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​ទៀត​ផងបន្ទាប់​ពី​ចប់​ការ​ប្រកួត។ ម៉្យាង​វិញ​នោះ​ ​អាជ្ញាកណ្ដាល​ហាក់​មាន​ភាព​ឆកល្វែង​យ៉ាង​ខ្លាំង​លើ​​ការ​កាត់​សេចក្ដី​មិន​ឲ្យ​បាល់​ពិន័យ​ប៉េណាល់ទី​ទៅ​​ ក្រោន ស្រប​​ពេល​ខ្សែការពារ​របស់​ក្រុម​ម្ចាស់​ផ្ទះ​ ទាត់​ជើង​កីឡាករ​ រដ្ឋានា ពី​ក្រោយ​ពេញ​ទំហឹង​ក្នុង​ប្រអប់​គ្រោះថ្នាក់៕

ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

Share.