គេកត់សម្គាល់ឃើញថា នៅពេលស្ថានភាពកូវីដបានធូរស្បើយ និងបើកដំណើរការណ៍កម្មវិធីរៀបអាពាហ៍ពិពាហ៍បានឡើងវិញធម្មតា ក្រុមតន្រ្តី និងតារាចម្រៀងរបស់ អេឡិច ចាន់ត្រា ហាក់ឡើងកូដខ្លាំង។ ហ្វេនមានការលើកឡើងថា អេឡិច​ ចាន់​ត្រា​ ជា​តារា​ប្រុស​មាន​ទី​ផ្សារ​រៀប​ចំ​កម្ម​វិធី​មង្គល​ការក្នុង​ដៃ​ខ្លាំង​គេ​ រហូតដល់លោកមិនសូវចេញមុខក្នុងកម្មវិធីសិល្បៈប៉ុន្មានទេ។

តាមការសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រុមចម្រៀង អេឡិច ចាន់ត្រា មានការងារស្ទើរតែរាល់ថ្ងៃ ព្រោះតែការបំរើជូនអតិថិជនដ៏ល្អ។ អេឡិច ក៏បានបង្ហើបថា នៅក្នុងខែឧសភា ឆ្នាំ ២០២២ នេះ ក្រោយពេលដែលព្រះរាជាណាចក្រកម្ពុជា បានស្ងប់ស្ងាត់ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងបានស្ទើរតែទាំងស្រុង ព្រោះតែការខិតខំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកបានស្វះស្វែងរកថ្នាំបង្ការជំងឺកូវីដ មកចាក់ជូនប្រជាពលរដ្ឋ គ្រប់ៗរូប ទើបធ្វើឱ្យប្រទេសរបស់យើង បានឆ្លងផុត ពីការរងគ្រោះខ្លាំងដោយសារកូវីដ និង ងាកមកបើកប្រទេសឡើងវិញ និងអនុញ្ញាតិឱ្យមានកម្មវិធីជួបជុំ រៀបចំពិធីនានា។

ដូច្នេះហើយ ទើបក្រុមការងាររបស់លោក បានឱកាសបម្រើអតិថិជនរបស់ខ្លួន យ៉ាងសស្រាក់សស្រាំ ក្រោយខកខាន អស់ពីរឆ្នាំ ដោយសារតែជំងឺរាតត្បាតសកល។

ដោយឡែក ថ្មីៗនេះក្រុមតារាចម្រៀង អេឡិច ចាន់ត្រា ក្នុងឆ្នាំនេះ លោកបានទទួលភ្ញៀវធំៗ ពី មន្រ្តីរាជការ អ្នកជំនួញធំៗ ជាពិសេស កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍មួយ ដែលក្រុមលោកបានផុសរូបភាព រោងមង្គលការមួយ ដែលមើលទៅអស្ចារ្យ និងការរៀបចំប្លែក ដែលបានរៀបចំឡើងនៅកន្លែងញាំការថ្មី ក្នុងគម្រោងបូរីប៉េងហួត បឹងស្នោរទៀតផង៕

Share.