អបអរសាទរ ! កីឡាប៉េតង់ វិញ្ញាសាវាយឯកត្តជនវាយយកពិន្ទុបុរស និងនារី របស់កម្ពុជា ឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ។
ចំពោះវិញ្ញាសាវាយយកពិន្ទុឯកត្តជនបុរស ចូលរួមប្រកួតដោយកីឡាករ សុខ ចាន់មាន ហើយវិញ្ញាសាវាយឯកត្តជននារី គឺកីឡាការិនី អ៊ុក ស្រីមុំ។
ដូច្នេះកាលវិភាគប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងរសៀលថ្ងៃសុក្រ នេះ ដោយវិញ្ញាសាវាយយកពិន្ទុឯកត្តជនបុរស៖
គូទី១៖កីឡាករ សុខ ចាន់មាន របស់កម្ពុជា ត្រូវជួបកីឡាករថៃ Supan Thongphoo
គូទី២៖ Dung Gguyen Van (វៀតណាម) ជួប Win Thurain Tun (មីយ៉ាន់ម៉ា)
វិញ្ញាសាវាយយកពិន្ទុឯកត្តជននារីវិញ៖
គូ ទី១៖ កីឡាការិនី អ៊ុក ស្រីមុំ របស់កម្ពុជា ប៉ះ Khin Cherry Thet (មីយ៉ាន់ម៉ា)
គូទី២៖ Hien Nguyen Thi (វៀតណាម) ប៉ះ Bovilak Thepphakan (ឡាវ)