ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះហាង យូធី KTV ជាន់ឡៅតឿផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ នៅវេលាម៉ោង១១នឹង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញផ្សែងខ្មួលខ្មាញ់ចេញពីបន្ទប់ជាន់ឡៅតឿ ចេញជាអណ្ដាតភ្លើងឆាបឆេះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រប់បានក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ ដោយប្រើឡានទឹកជាច្រើនគ្រឿងទើបរលត់ទៅវិញ។

សមត្ថកិច្ចបានអោយដឹងថា ករណីគ្គិភ័យខាងលើ បង្កឡើងដោយសារឆ្លងចរន្តអគ្គីសនីនៅជាន់ឡៅតឿ បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈប្រើប្រាស់នៅជាន់ឡៅតឿទាំស្រុង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករបួសក្នុងហេតុការនេះទេ៕

អត្ថបទ៖ សេង សាវី

Share.