លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជានិយាយទៅកាន់កីឡាករមុនត្រឡប់ទៅក្លិបរបស់ពួកគេវិញ ក្រោយចប់ភារកិច្ចក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដូច្នេះថា៖«កុំភ្លេចឱ្យសោះថាយើងចាញ់ថៃ៥-០, បើយើងភ្លេចនោះយើងនឹងបង្កើតកំហុងដដែលៗ។ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់ទៅ Gym បន្ថែម ញ៉ាំអាហារដែលមានប្រយោជន៍តាមអ្វីដែលលោកប្រាប់ និងសម្រាក(គេង)ឱ្យបានគ្រប់គ្រាន់។»

លោកបន្ថែម៖«ជាពិសេសគឺព្យាយាមប្រឹងប្រែងរកមិត្តណាដែលល្អ ដែលតែងតែលើកទឹកចិត្តយើងក្នុងការហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពឲ្យខ្លាំងជាងមុន។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើបានល្អសម្រាប់ការប្រកួត Asian Cup ខាងមុខ។ យ៉ាងណាខ្ញុំក៏មានមោទកភាពចំពោះអ្នកទាំងអស់គ្នាដែលប្រឹងអស់ពីលទ្ធភាព»៕

Share.