មណ្ឌលគិរី៖ ដំបូលស្ថានីយ៍ប្រេងឥន្ទនៈប៉ាប៉ា មួយកន្លែងស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានបាក់រលំ ដោយសារជួបគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅចន្លោះវេលាម៉ោង២ទៅម៉ោង៣រសៀល ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២នេះ នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក បណ្តាលឲ្យស្ថានីយ៍ប្រេងឥន្ទនៈ ប៉ាប៉ា មួយកន្លែង រងបាក់រលំដំបូល ខូចខាតអស់មួយចំហៀង តែមិនបង្កឲ្យអ្នកណារងរបួសឡើយ។អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែលរដូវភ្លៀងធ្លាក់មកដល់ បង្កើនការប្រុងប្រយ័ត្ន ទៅតាមអ្វីដែលអាចធ្វើទៅបាន ជៀសវាងប្រឈមគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ ៕

Share.