នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ លោកគ្រូ​ Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះលេីគណនីហ្វេសប៊ុកថា៖«ខ្ញុំ​កំពុងនៅ​សៀមរាប។ ខ្ញុំពិតជាចូលចិត្តទីក្រុងនេះខ្លាំងណាស់។ ប៉ុន្តែ​ពួកគេ​(អាជីវករ)បាន​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​អាជីវកម្ម​អំឡុងពេលរាលត្បាតជំងឺកូវីដ១៩។ ឥលូវដល់​ពេលសម្រាប់មនុស្សជុំវិញ​ពិភពលោក ​មក​លេង​ទី​នេះ(សៀបរាម)​ម្ដង​ទៀត!»។

ក្រោយចប់ភារៈកិច្ចក្នុងការដឹកនាំក្រុមនៅព្រឹត្តិការណ៏កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម លោក Keisuke Honda ក៏បានបន្តធ្វើដំណើរទៅកាន់ទីក្រុងសៀបរាម ដើម្បីជួបសំណោះសំណាល ព្រមទាំងចុះបង្ហាត់បង្ហាញ កែតម្រូវ និងចែករំលែកបទបិសោធន៏បន្តែមដល់ក្រុមកីឡាករសូលទីឡូអង្គរ៕

Share.