ក្រុមបាល់ទះឆ្នេរខ្សាច់បុរសរបស់កម្ពុជា ឈរចំណាត់ថ្នាក់លេខ៥ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្រោយយកឈ្នះក្រុមម៉ាឡេស៊ី ដោយលទ្ធផល ២សិតទល់១សិត នៅព្រឹកថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ នេះ។
លទ្ធផលនៃការប្រកួតដណ្តើមកៅអីលេខ៥ ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ៣តាមពូលនីមួយៗ នេះ ជ័យជម្នះរបស់កម្ពុជា ក្រុមទី១ យកឈ្នះម៉ាឡេស៊ី ២សិតទល់០ (២១-១០,២១-៩) តែក្រុមទី២ បានប្រកួតចាញ់ម៉ាឡេស៊ី ២សិតទល់០ (១៦-២១,១១-២១)។ ចំណែកប្រកួតកាត់សេចក្ដី លើកទី៣ កម្ពុជា រើសយកកីឡាករ ធី ម៉េងហួង និង អ៊ឹម ណារិទ្ធ បានយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល ២សិតទល់០ (២១-១៣,២១-១៥)។
ក្រុមបាល់ទះឆ្នេរខ្សាច់បុរសកម្ពុជា ដឹកនាំដោយលោកគ្រូ សឹម ឃ្លោក ដែលមានកីឡាករក្រុមទី១ មាន ធី ម៉េងហូង និង ជប់ សោភា ចំណែកក្រុមទី២ មាន អ៊ឹម ណារិទ្ធ និង សោម សាមីត។
សូមបញ្ជាក់ថាក្រុមបាល់ទះឆ្នេរខ្សាច់បុរសកម្ពុជា ស្ថិតក្នុងពូល A ជាមួយវៀតណាម,ហ្វីលីពីននិងសិង្ហបុរី។ ជាលទ្ធផលកម្ពុជា បានប្រកួតចាញ់វៀតណាម ២ប្រកួតទល់១ប្រកួត ហើយយកឈ្នះសិង្ហបុរី ២ប្រកួតទល់០ តែចាញ់ហ្វីលីពីន ២ប្រកួតទល់០ប្រកួត៕