កូរ៉េ​ខាង​ត្បូង​ – Jennie និង Irene ត្រូវ​បាន​អ្នក​គាំទ្រ​ប្រទះ​ឃើញ​ណាត់​ជួប​គ្នា​​និង​ញ៉ាំ​កាហ្វេ​​នៅ​ LA ដោយ​រូប​ភាព​អ្នក​ទាំងពីរ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន​ផុស​នៅ​លើ​អនឡាញ​។

រូប​ភាព​ដែល​ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នោះ​ Irene បាន​ថត​រូប​ Jennie ខណៈ​ដែល​​អ្នក​ទាំង​ពីរ​អង្គុយ​ទល់​មុខ​គ្នា​។ ក្នុង​នោះ​ Jennie ថែម​ទាំង​បាន​បង្ហោះ​រូប​ភាព​មួយ​ចំនួន​នៅ​លើ​ Instagram ដែល​រូប​ទាំង​នោះ​ត្រូវ​បាន​អ្នក​គាំទ្រ​សង្ស័យ​ថា​អាច​ជា​រូប​ថត​ដោយ Irene ក៏​ថាបាន​។

នៅ​ក្នុង​រូប​ភាព​ដែល​អ្នក​លេង​បណ្ដាញសង្គម​បង្ហោះ​ចេញ​មក​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​អ្នក​ទាំ​ង​ពីរ​កំពុង​តែ​ដណ្ដើម​គ្នា​ចេញ​ប្រាក់ប៉ាវ​​ថ្លៃ​អាហារ​​គ្នា​។ នៅ​ក្នុង​រូប​ទីមួយ​ Jennie និង​ Irene ម្នាក់​ៗ​បាន​ព្យាយាម​ក្ដោប​យក​ Bill (វិក័យបត្រ) មក​គិត​ប្រាក់។ ចំណែក​រូប​ទីពីរ​ឃើញ​ថា​ Jennie បាន​យក​កាត​ធនាគារ​របស់​នាង​ដាក់​ទៅ​លើ​វិក័យបត្រ​ ហើយ​តាម​រយៈ​រូប​ភាព​នេះ​គេ​សន្និដ្ឋាន​បាន​ថា​នាង​គឺជា​អ្នក​ឈ្នះ​ក្នុង​ការ​ដណ្ដើម​គ្នា​ចេញ​លុយ​លើក​នេះ​។

មិត្ត​ភាព​រវាង​ Jennie និង Irene ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​និង​បណ្ដាញសារព័ត៌មាន​​នៅ​មុន​ពេល​ការ​ប្រគំ​តន្ត្រី​មួយ​ ដោយ​កាល​នោះ​គេ​ថត​បាន​រូប​អ្នក​ទាំង​ពីរ​កំពុង​ឱប​គ្នា​ និង​ធ្វើ​សញ្ញា​បេះដូង​ដោយ​ដៃ​របស់​អ្នក​ទាំង​ពីរ​ថែម​ទៀត​។

រូបភាព​នៃ​មិត្តភាព​របស់​អ្នក​ទាំង​ពីរ​នេះ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កក់​ក្ដៅ​បេះដូង​យ៉ាង​ខ្លាំង​ ព្រោះ​មិត្ត​ភាព​នេះ​រឹងមាំ​ខ្លាំង​រហូត​ធ្វើ​ឱ្យ​បុគ្គល​ល្បី​​ដែល​មានតារា​ការងារ​ដ៏មមាញឹក​ទាំង​ពីរ​រូប​សុខចិត្ត​ឆ្លៀត​ពេល​រត់​មក​ជួប​គ្នា​ ទោះ​ជា​​នៅ​លើ​ទឹក​ដី​បរទេស​​ក្ដី​៕

Share.