យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា៖«ឈុត​​ថ្មីរបស់ក្រុមជម្រើស​ជាតិកម្ពុជាផលិតដោយ Varaman នឹងបញេ្ចញខ្លួនក្នុងស​ប្តា​ហ៍​នេះ ពោលគឺនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២»។

ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសទីម័រខាងកើត និងត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup Qualifiers ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

VARAMAN (វរ្ម័ន) គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផលដែលផលិតដោយដៃបងប្អូនខ្មែរយើងផ្ទាល់​ ដើម្បីប្រើប្រាស់ក្នុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិ។​

ម៉ាក VARAMAN (វរ្ម័ន) គឺបានបំផុសគំនិតចេញពីព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលគួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ។ ពាក្យនេះក៏ជាពាក្យសំស្ក្រឹតមួយ ដែលមាន​ន័យថាអាវក្រោះ ដែលអត្ថន័យនេះ ប្រៀបបានទៅនឹងឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាយើងជាអាវក្រោះការពារ ក្នុងពេលប្រកួតជាមួយអន្តរជាតិ៕

Share.