បាត់ដំបង៖ គ្រាប់កាំភ្លើងមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានប្រជាកសិករ រានដីដាំដំណាំប្រទះឃើញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចភូមិស្វាយយ៉ ក្នុងឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

នគរបាលបានឲ្យដឹងថា គ្រាប់កាំភ្លើងមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់នោះរួមមាន គ្រាប់ប្រភេទ ៦០ មីលីម៉ែត្រ ចំនួន ១៨ គ្រាប់ផលិតនៅប្រទេសចិន, ក្បាលគ្រាប់ចំនួន ១៧គ្រាប់ និងគីបបំបែក ចំនួន ៩គ្រាប់ផងដែរ។

តាមសម្តីលោក យោល យ៉ម ភេទប្រុស អាយុ ៥៩ ឆ្នាំ ដែលជាអ្នក​ប្រទះឃើញបានឲ្យដឹថា នៅព្រឹកថ្ងៃកើតហេតុគាត់បានចុះទៅចម្ការជីកគាស់ដីដាំដំឡូងមី ស្រាប់តែប្រទះឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់បន្តបន្ទាប់គ្នាកប់នៅក្នុងដី ហើយភ្លាមៗលោកក៏បានផ្តល់ព័ត៌មានទៅសមត្ថកិច្ចមូលដ្ឋានតែម្តង៕

អត្ថបទ៖ ដំបងក្រញូង

Share.