បន្ទាយមានជ័យ ៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទូច ជឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុខាងលើ ចំពោះសម្ភារៈខូចខាត មានម៉ូតូ១គ្រឿង ថវិកាមួយចំនួន និងសម្ភារៈជាច្រើនទៀត។

សមត្ថកិច្ចបានបន្តទៀតថា គ្រោះអគ្គិភ័យខាងលើនេះ ផ្តើមចេញពីផ្ទុះកំប៉ុងហ្គាស ទើបឆេះរាលដល់ផ្ទះយ៉ាងសន្ទោសន្ធៅ ភ្លាមៗកម្លាំងនគរបាល អាវុធហត្ថ យោធា រួមជាមួយរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានជួយបាញ់ទឹកពន្លត់ភ្លើង ដើម្បីការពារភ្លើងកុំឲ្យឆេះរាលទៅផ្ទះផ្សេងទៀត៕

អត្ថបទ៖ តាតុង សែនជ័យ

Share.