ក្រុមជម្រើសជាតិទីម័រខាងកើត Fábio Magrão កំពុងបោះជំរុំហ្វឹកហាត់យ៉ាងសកម្មនៅប្រទេសកាតារ បានណាត់ក្រុមជម្រើសជាតិនេប៉ាល់ ប្រកួតមិត្តភាពនៅកីឡដ្ឋាន Grand Hamad Stadium នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ មុនចេញដំណើរមកកាន់ភ្នំពេញ។

ក្រោយចប់ការប្រកួតមិត្តភាពទល់នឹងនេប៉ាល់ ក្រុមជម្រើសជាតិទីម័រខាងកើត នឹងបន្តដំណើរមកកាន់កម្ពុជា ដើម្បីប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២​ ក្នុងពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ៕

Share.