បន្ទាយមានជ័យ ៖ បុរសម្នាក់ចុះលាងជើង បែជារអិលធ្លាក់ទឹក លង់លិចបាត់ បង្កការភ្ញាក់ផ្អើលទាំងនគរបាល និងកម្លាំងយោធា ចុះរាវរកអស់រយៈពេល២ម៉ោងទើបប្រទះឃើញសព កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែឧស ភា ឆ្នាំ២០២២ នៅចំណុចស្ពានក្រឡ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមាន ជ័យ ។

សពជនរងគ្រោះឈ្មោះ ជួប កាក់ ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិ គោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះកង់ដល់ចំណុចកើតហេតុ បានឈប់កង់ទៅផ្អែកនឹងបង្កាន់ដៃស្ពាន រួចដើរចុះតាមជើងទេស្ពាន ដើម្បីលាងជើង តែដោយសារតាមជើងទេនៃស្ពាន សុទ្ធតែស្លែ បែជារអិលជើងធ្លាក់ចូលក្នុងទឹក បណ្តាលឲ្យលង់ស្លាប់លិចបាត់ បង្កឲ្យផ្អើលឆោឡោ ទាំងកម្លាំងនគរបាល និងកម្លាំងយោធា របស់សឹករង មង្គលបូរី ចុះរាវរកអស់រយៈពេល២ម៉ោងទើបរកសព ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច្ច័យហើយ ក៏ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុង សេនជ័យ​

Share.