គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសប៉េរូកាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២២ នេះបើយោងតាមទីភ្នាក់ងារតាមដាន ស្ទាបស្ទង់ភូមិសាស្រ្ត និង គ្រោះរញ្ជួយដីសហរដ្ឋអាមេរិក (USGS)។

គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោងប្រហែល ៧:០២នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅតំបន់ Tirapata ដែលស្ថិតនៅខាងត្បូងប្រទេសប៉េរូ។

យោងតាមទីភ្នាក់ងារ (USGS) បានបញ្ជាក់ថា ការរញ្ជួយដីនេះមានជម្រៅ ២១៧.៨គីឡូម៉ែត្រ នៅពីក្រោមផ្ទៃដី។

ប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិនោះទេ ហើយរហូតមកដល់ពេលនេះក៏មិនទាន់មានរបាយការណ៍អ្វីអំពីការខូចខាត ឬ បណ្ដាលឲ្យមានអ្នកស្លាប់ និង រងរបួសដែរ៕

ប្រភព៖ Sky News

Share.