តារា​ចម្រៀង​ យឿន ​ពិសី បាន​បង្ហោះ​វីដេអូ​​ច្រៀង​ចម្រៀង​មរតក​ដើម​ ​។ ក្រោយ​បទ​ចម្រៀង​នេះ​ផុស​រួចមាន​ហ្វេន​ៗលោក​បាន​ចូល​មក​ពោល​សរសើរ​ថា​លោក​​មាន​ទឹកដម​សំឡេង​ពីរោះ​ ប៉ុន្តែ​​ក៏​នៅ​មាន​ហ្វេន​ខ្លះ​បែរ​​សម្ដែង​ការ​សោកស្ដាយ​​ចំពោះ​លោក​ទៅវិញ​។

នៅ​​រាត្រី​ទី​២៦ ខែ​ឧសភា យប់​ម្សិលមិញ​នេះ​ យឿន ពិសី បាន​បង្ហោះ​វីដេអូ​បទ​ចម្រៀង​ព្រម​ជាមួយ​នឹង​ Hashtag #សំនៀងខ្ញុំ​ ដោយ​លើក​យក​បទ​មរតក​ដើម​ «វាសនា​​អ្នក​នេសាទ​» របស់​លោក​​ នី​ សាលឿន មក​បកស្រាយ​។ អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា​ «ពិរោះណាស់», «ពិរោះណាស់ក្មួយ», ក្នុង​នោះ​ក៏​មាន​ហ្វេន​បាន​លើក​ឡើង​ពី​ការ​អាណិត​ចំពោះ​លោក​ យឿន ពិសី​ ផង​ដែរ «ពិរោះណាស់ប្អូនប្រុស តែផ្ទុយមិនសូវមានអ្នកគាំទ្រទៅវិញ គេទៅតាមដាននិងគាំត្រតែបទបែកៗឡបៗស្លុយៗ»

បទ​ចម្រៀង​នេះ​មានចំនួន​ទស្សនា​ត្រឹម​តែ​ ៣.៣K ដង មាន​ចំនួន​ចែក​រំលែក​មិន​ដល់​ ៤០ដង ខណៈ​ដែល​ចំនួន​ Like ទទួល​បានច្រើន​គួរសម​រហូត​ដល់​ជាង​ ៧០០ដង៕

ទស្សនា​វីដេអូ​បទ​ចម្រៀង​ «វាសនា​អ្នក​នេសាទ​» ដោយ​ យឿន ពិសី ខាង​ក្រោម​នេះ​៖

Share.