ឯកសណ្ឋានថ្មី​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ គឺច្នៃប្រឌិត​ផ្អែក​លើ​គោល​គំនិត​ Concept Design អត្ថន័យនិងរូបភាព​នៃទង់ជាតិខ្មែរ។

ជាពិសេសក្រាហ្វិកអាវក្នុងទឹកដីត្រូវបានរចនាដោយ​ដកស្រង់អត្ថន័យរបស់ពាក្យ«ប្រាសាទសីលាកំបាំងកណ្តាលព្រៃ»​នៃបទនគររាជក្នុងការបង្កើតឡើងមកចំណែកផ្នែកនីមួយៗនៃអាវទាំងមូល​ដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិរបស់អ្នកនេះឯង។

ឯកសណ្ឋានថ្មីរបស់ ក្រុមជម្រើសជាតិកម្ពុជា៖
– ឈុតធ្វើដំណើរ
– ឈុតហ្វឹកហាត់
– ឈុតប្រកួតផ្លូវការសម្រាប់អ្នកចាំទី
– ឈុតប្រកួតក្រៅទឹកដី
– ឈុតប្រកួតក្នុងទឹកដី។

VARAMAN (វរ្ម័ន) គឺជាម៉ាកក្នុងស្រុកថ្មី បង្កើតឡើងជាមួយគោលបំណង ចង់ឱ្យក្រុមជម្រើសជាតិកម្ពុជាប្រើប្រាស់ឯកសណ្ឋានដែលរចនា​ និងផលិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាផលិតផលដែលផលិតដោយដៃបងប្អូនខ្មែរយើងផ្ទាល់​ ដើម្បីប្រើប្រាស់ក្នុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិ។​

ម៉ាក VARAMAN (វរ្ម័ន) គឺបានបំផុសគំនិតចេញពីព្រះបរមនាមព្រះមហាក្សត្រខ្មែរមួយព្រះអង្គ ដែលគួរឲ្យកោតស្ញប់ស្ញែង គឺព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ។ ពាក្យនេះក៏ជាពាក្យសំស្ក្រឹតមួយ ដែលមាន​ន័យថាអាវក្រោះ ដែលអត្ថន័យនេះ ប្រៀបបានទៅនឹងឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាយើងជាអាវក្រោះការពារ ក្នុងពេលប្រកួតជាមួយអន្តរជាតិ៕

ឈុតហ្វឹកហាត់
Share.