អាវ​ហ្វឹក​ហាត់​ផ្លូវការថ្មី​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​២០២២គឺច្នៃប្រឌិត​ផ្អែក​លើ​គោល​គំនិត Concept Design អត្ថន័យនិងរូបភាព​នៃទង់ជាតិខ្មែរ។

ក្រាហ្វិកអាវត្រូវបានរចនាដោយ​ដកស្រង់អត្ថន័យរបស់ពណ៌និងនិមិត្តសញ្ញានៅលើទង់ជាតិ៖
– ពណ៌ខៀវតំណាងឱ្យសាមគ្គីភាពនៃប្រជាជាតិកម្ពុជា
– ពណ៌សនៃប្រាសាទអង្គរវត្តតំណាងឱ្យអរិយធម៌របស់ខ្មែរ
– ពណ៌ក្រហមតតំណាងឱ្យភាពក្លាហានរបស់បុព្វបុរសដូនតាខ្មែរដែលបានលះបង់ដើម្បីជាតិ។

អត្ថន័យ​ទាំង​អស់​នេះ​ត្រូវ​បាន​បង្ហាញ​ជា​អក្សរនិង​និមិត្ត​សញ្ញា​នៅ​លើ​អាវ​ហ្វឹកហ្វឺន​ទាំង​៣រចនានិងផលិតនៅកម្ពុជាដោយ VARAMAN (វរ្ម័ន)៕

Share.