ឱកាសក្លាយជាកីឡាករ-កីឡាការិនី ជម្រើសជាតិបាល់ទះកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រ និងផែនការ សកម្មភាពរបស់សហព័ន្ធ និងដើម្បីត្រៀមលក្ខណៈប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ដើម្បីចូលមកហ្វឹកហាត់ និងបណ្តុះបណ្តាលទៅជាកីឡាករ កីឡាការិនីអាជីព។

លក្ខណៈសម្បត្តិ
-បុរស៖
កម្ពស់ចាប់ពី ១.៨៥ម៉ែត្រឡើងទៅ
អាយុចាប់ពី ១៥-២៥ឆ្នាំ
ចេះលេង ឬធ្លាប់លេងកីឡាបាល់ទះ មានកាយសម្បទារឹងមាំ និងសុខភាពល្អ
មានឆន្ទៈ អត់ធ្មត់ និងស្រឡាញ់កីឡាបាល់ទះ។

-នារី៖
កម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើងទៅ
អាយុចាប់ពី ១៥-២៥ឆ្នាំ
ចេះលេង ឬធ្លាប់លេងកីឡាបាល់ទះ មានកាយសម្បទារឹងមាំ និងសុខភាពល្អ
មានឆន្ទៈ អត់ធ្មត់ និងស្រឡាញ់កីឡាបាល់ទះ៕

សម្រាប់បងប្អូនៗដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូមចុះឈ្មោះឱ្យបានមុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ វេលាម៉ោង ១៧.០០នាទីរសៀល នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា (នៅពហុកីឡដ្ឋានជាតិអូឡាំពិក)។ ព័ត៌មានលម្អិត សូមអញ្ជើញទាក់ទងនៅទីស្នាក់ការសហព័ន្ធ ឬតាមរយៈលេខទូរសព្ទ ០៩៨ ២២៩ ១៩២ ឬ០៩២ ២២២ ៩៦៩៕

Share.