ព្រៃវែង ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង ផ្តើមចេញពីទុស្សខ្សែភ្លើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ិញ ភី ភេទស្រី អាយុ ៤៣​ឆ្នាំ រស់នៅផ្ទះកើតហេតុ ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ៨ម៉ែត្រx៩ម៉ែត្រ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេខ្សែភ្លើង ទូទឹកកក ភ្លើងឆេះរាលដាលដល់ផ្ទះ អស់ទាំងស្រុង និងសម្ភារៈជាច្រើនទៀត សរុបជាទឹកប្រាក់អស់១៥០០០ដុល្លារ ។

សមត្ថកិច្ចប្រើប្រាស់រថយន្តចំនួន១គ្រឿង បាញ់ទឹកអស់២សុីទែន ទើបភ្លើងរលត់ ផ្ទះឆេះម៉ដ្ឋ តែមិនបង្កឲ្យអ្នកណារងរបួសឡើយ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.