សៀមរាប ៖ ទុស្សខ្សែភ្លើងបណ្តាលឲ្យលំនៅដ្ឋានពលរដ្ឋមួយខ្នងត្រូវបានឆេះបំផ្លាញខ្ទេច ផ្អើលអ្នកស្រុក សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្ទះទទួលរងភ្លើងឆាបឆេះ ប្រភេទឈើប្រក់ក្បឿង ថ្មក្រោម ទំហំ៨ម៉ែត្រx៩ម៉ែត្រ មានម្ចាស់ឈ្មោះ វឿន វ៉ិត ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅផ្ទះកើតហេតុ ។ បណ្តាលឲ្យខូចខាត ឯកសារមួយចំនួន កង់៣គ្រឿង និងសម្ភារៈផ្សេងៗទៀត តែមិនបង្កឲ្យអ្នកណារងរបួស ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង រថយន្តស្នងការខេត្ត១គ្រឿង រថយន្តអគ្គិភ័យអង្គភាពនគរបាលបេតិកភណ្ឌ០១គ្រឿង រថយន្តអគ្គិភ័យអាជ្ញាធរអប្សារាចំនួន០២ គ្រឿង បាញ់ទឹកពន្លត់ភ្លើង និងការពារកុំឲ្យឆេះរាល ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែល ។ ចំពោះមូលហេតុ បណ្តាលឲ្យមកពីទុស្សេខ្សែភ្លើងទើបបណ្តាលឲ្យឆេះ រាលដល់ផ្ទះទាំមូល ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.