នៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រុមជម្រើសជាតិហុងកុង និងអាហ្វហ្គានីស្ថាន ដែលស្ថិតក្នុងពូល D ជាមួយកម្ពុជា ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣ មានការប្រកួតមិត្តភាពកម្តៅសាច់ដុំយប់នេះ។

ក្រុមជម្រើសជាតិ ហុងកុង ជួបជាមួយ ម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ ក្នុងពហុកីឡដ្ឋានជាតិ Bukit Jalil វេលាម៉ោង៨:០០នាទីយប់ ខណ:ក្រុមជម្រើសជាតិ អាហ្វហ្គានីស្ថាន ប៉ះ វៀតណាម នៅទីក្រុង Ho Chi Minh ក្នុងកីឡដ្ឋាន Thong Nhat វេលាម៉ោង៧:០០នាទីយប់។

ក្រោយបញ្ចប់ការប្រកួតមិត្តភាពកម្តៅសាច់ដុំ ក្រុមជម្រើសជាតិ ហុងកុង នឹងត្រូវជួបជាមួយ អាហ្វហ្គានីស្ថាន ក្នុងការប្រកួតបើកឆាកនៃ​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣ ​នៅប្រទេសឥណ្ឌា ក្នុង​​កីឡដ្ឋាន Vivekananda Yuba Bharati Krirangan ក្នុង​ទីក្រុង Kolkata នៅថ្ងៃទី៨ ខែមិថុនា ខាងមុខ៕

ក្រុមជម្រើសជាតិហុងកុង
ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន
Share.