ក្រុមជម្រើសជាតិបារ៉ែន ក្រោមការដឹកនាំរបស់លោក Hélio Sousa បានធ្វើដំណើរដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចូលរួមការប្រកួតវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 2023 AFC Asian Cup ជុំ​ទី៣។

ក្រុមជម្រើសជាតិបារ៉ែន ស្ថិតនៅពូល E ជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី, បង់ក្លាដែស និងតូមិននីស្ថាន ខណ:ការប្រកួតគ្រោងនឹងចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ Bukit Jalil។

កាលបរិច្ឆេទវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីបរបស់ក្រុមជម្រើសជាតិបារ៉ែន៖
– ប្រកួត​ទី១ ថ្ងៃ​ទី០៨ មិថុនា​ ២០២២ បារ៉ែន ប៉ះ បង់ក្លាដែស
– ប្រកួត​ទី២ ថ្ងៃ​ទី​១១ មិថុនា ២០២២ បារ៉ែន ប៉ះ ម៉ាឡេស៊ី
– ប្រកួត​ទី៣ ថ្ងៃ​ទី១៤ មិថុនា ២០២២ បារ៉ែន ប៉ះ​ តូមិននីស្ថាន៕

Share.