គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្កើតឡើងដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានប្រកាសឱ្យប្រើ ក្នុងឆ្នាំ១៩៩៧។ នៅឆ្នាំ២០១៤ គ.ជ.ប បានក្លាយទៅជាស្ថាប័នដែលមានចែងក្នុងជំពូកទី ១៥ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតផ្សេងទៀតតាមការកំណត់នៃច្បាប់ ដោយផ្អែកតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសឱ្យប្រើក្នុងឆ្នាំ២០១៥ ។

ខាងក្រោមនេះ គឺជាសមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ទាំង៩រូប និងបាវចនា គ.ជ.ប ដែលគេហទំព័រត្រយង បានដកស្រងចេញពីឯកសារផ្លូវការរបស់ គ.ជ.ប។

សមាសភាពថ្នាក់ដឹកនាំទាំង៩រូបរបស់ គ.ជ.ប រួមមាន៖

១.​ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប

  • ឯកឧត្តម ប្រាជ្ញ ចន្ទ
  • ២. ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប

  • ឯកឧត្តម នុត សុខុម
  • ៣. ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប

  • ឯកឧត្តម មាន សទិ
  • ៤. ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប

  • ឯកឧត្តម ឌឹម សុវណ្ណារុំ
  • ៥. ឯកឧត្តម ឌុច សុន សមាជិក គ.ជ.ប

  • ឯកឧត្តម ឌុច សុន
  • ៦. ឯកឧត្តម ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.ប

  • ឯកឧត្តម ហ៊ីង ធីឫទ្ធ
  • ៧. ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប

  • ឯកឧត្តម ឯម សុផាត​
  • ៨.  ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប

  • ឯកឧត្ដម ហ៊ែល សារ៉ាត់
  • ៩.  ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប

    ឯកឧត្តម ហង្ស ពុទ្

    ដោយឡែកបាវចនារបស់ គ.ជ.ប គឺ​ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ តម្លាភាព​។ គ.ជ.ប ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។ សមាជិក​ទាំងឡាយ​នៃ​ គ.ជ.ប និង​សមាជិក​ នៃ​គណៈកម្មការ​រៀបចំ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ឥត​លម្អៀង​ក្នុង​ការ​អនុវត្ត​ការងារ​បោះឆ្នោត៕

    Share.