សហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀមទឹកប្រាក់ចំនួន ១៦ មុឺនដុល្លា(160,000 USD) សម្រាប់ឧបត្ថម្ភ​ក្រុម​ជម្រើសជាតិកម្ពុជាក្នុងការចេញទៅ ប្រកួត AFC Asian Cup 2023 Qualifiers Final Round នៅប្រទេស​ឥណ្ឌា​។

ដែលទឹកប្រាក់ចំនួន ៤មុឺនដុល្លា (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្តនិងការធ្វើដំណើរ និង១២មុឺនដុល្លាបន្ថែម (120,000 USD)ប្រសិនបើក្រុមអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ក្រោយឆ្លងវគ្គជម្រុះចុងក្រោយនេះ។

កាលបរិច្ឆេទការប្រកួតបើកឆាកវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប៖
– ថ្ងៃ​ទី​០៨ មិថុនា ២០២២ ឥណ្ឌា ប៉ះ កម្ពុជា វេលាម៉ោង ៧:៣០ល្ងាច ​​នៅកីឡដ្ឋាន Salt Lake
– ថ្ងៃ​ទី១១ មិថុនា​ ២០២២ កម្ពុជា ប៉ះ ហុងកុង វេលាម៉ោង ៧:៣០យប់​​ នៅកីឡដ្ឋាន Salt Lake
– ថ្ងៃ​ទី១៤ មិថុនា​ ២០២២ អាហ្វហ្គានីស្ថាន ប៉ះ ហុងកុង វេលាម៉ោង ៩:៣០យប់​​ នៅកីឡដ្ឋាន Salt Lake៕

Share.