នៅម៉ោង៧ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ការិយាល័យបោះឆ្នោតទូទាំងប្រទេសនឹងត្រូវបានទ្វារទទួលប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ សម្ដេចតេជោ និងសម្ដេចក្រឡាហោម ក៏ស្ថិតក្នុងចំណោមពលរដ្ឋជាង៩លាននាក់ផ្សេងទៀតដែរដែលត្រូវបោះឆ្នោតនៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញបោះឆ្នោតនៅមណ្ឌលបោះឆ្នោត  ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទីតាំងការិយាល័យបោះឆ្នោតរបស់សម្ដេចទាំងពីរគឺនៅសាលាគរុកោសលវិក្រិត្យការក្រុង។

ចំណែកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ នឹងអញ្ជើញទៅបោះឆ្នោតនៅអនុវិទ្យាល័យសោហឺ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។

គួរកត់សម្គាល់ដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល ខណៈសម្ដេចក្រឡាហោមជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងព្រៃវែង៕

Share.