ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Fernando Santos បានបើកទ្វារកីឡដ្ឋាន Estadio Jose Alvalade ទទួលស្វារគមន៍ក្រុមជម្រើសជាតិ​ស្វីស របស់លោក Murat Yakin កាលយប់ថ្ងៃទី៥ ឈានចូលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ពានរង្វាន់ UEFA Nations League។

ជាលទ្ធផលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះក្នុងលទ្ធផល ៤-០ រកគ្រាប់បាល់បានដោយ William Carvalho នៅនាទី១៥’ Cristiano Ronaldo នៅនាទី ៣៥’, ៣៩’ និង Joao Cancelo នាទី៦៨’។

អំឡុងការប្រកួតគេសង្កេតឃើញថាម្តាយ Ronaldo អ្នកស្រី Dolores Aveiro បានស្រក់ទឹកភ្នែកពេលឃើញកូនប្រុសស៊ុតបញ្ចូលទីអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ទាំងគ្រាប់ទី១ និងទី២៕

https://youtu.be/YsxVseV4NPE

Share.