ខ្សែប្រយុទ្ធ Gareth Bale ជួយឲ្យក្រុមជម្រើសជាតិវេលស៍ កក់កៅអីទៅលេងពានរង្វាន់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតារ ជាលើកដំបូងក្នុងរយ:ពេល​៦៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៥៨ មកម្ល៉េះ ក្រោយយកឈ្នះ អ៊ុយក្រែន ១-០ នៅកីឡដ្ឋាន Cardiff City។

ក្រុមជម្រើសជាតិវេលស៍ គឺជាប្រទេសទី៣០ បន្ទាប់ពីម្ចាស់ផ្ទះកាតា, អាល្លឺម៉ង់, ដាណឺម៉ាក់, ប្រេស៊ីល, បារាំង, ប៊ែលហ្ស៊ិក, ក្រូអាត, អេស៉្បាញ, សែប៊ី , អង់គ្លេស, ស្វីស, ហុល្លង់, អាហ្សង់ទីន, អ៉ីរ៉ង់, កូរ៉េខាងត្បូង, ជប៉ុន, អារ៉ាប៊ីសាអូឌីត, អេក្វាទ័រ, អ៊ុយរ៉ាហ្គាយ, កាណាដា, ហ្គាណា, សេណាហ្គាល់, ព័រទុយហ្គាល់, ប៉ូឡូញ, ទុយណេស៊ី, ម៉ារ៉ុក, កាមេរ៉ូន, សហរដ្ឋអាមេរិក, ម៉ិចស៊ីកូ ដែលមានសិទ្ធិគ្រប់គ្រាន់ទៅលេង World Cup នៅប្រទេសកាតារ ចុងឆ្នាំនេះ។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២១ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា៕

Share.