ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​ Sunil Chhetri របស់​ជម្រើស​ជាតិ​ឥណ្ឌា ដែលជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជា​ងលោក Pelé ​វីរៈ​បុរសបាល់ទាត់​ប្រេស៊ីល ពេលនេះត្រូវបាន Lionel Messi វ៉ាដាច់គ្រាប់បាល់៦គ្រាប់ ក្រោយស៊ុត៥គ្រាប់ម្នាក់ទល់នឹង អេស្តូនី ក្នុងការប្រកួតមិត្តភាព យប់មិញនេះ។

ក្រុមជម្រើសជាតិអាហ្សង់ទីន បានយកឈ្នះ អេស្តូនី ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន El Sadar ខណ: Lionel Messi ស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ពោលគឺនៅនាទី ៨’, ៤៥’, ៤៧’, ៧១’, ៧៦’ ធ្វើឲ្យរូបគេកើនគ្រាប់បាល់ ៨៦គ្រាប់។

បច្ចុប្បន្ន Sunil Chhetri ប្រធានក្រុមជម្រើសជាតិឥណ្ឌា បង្ហាញខ្លួនបាន ១២៦ប្រកួត ស៊ុតបញ្ចូលទីបាន៨០គ្រាប់ តាមពីក្រោយ Messi ប្រធានក្រុមអាហ្សង់ទីន ចំនួន៦គ្រាប់៕

Share.