នៅ​ក្នុង​សប្ដាហ៍​ទី​៥​នៃ​កម្មវិធី​ប្រកួតលំដាប់​ថ្នាក់​អន្តរជាតិ​​ Cambodian Idol រដូវល​កាល​ទី​៤ បាន​បង្ហាញ​វត្តមាន​​បេក្ខជន​ដែល​មាន​សមត្ថភាព​សំឡេង​ពីរោះ​ៗ​ និង​ទាក់ទាញ​​ជា​បន្ត​បន្ទាប់​​គ្នា​មិន​ខុស​ពី​សប្ដាហ៍​មុន​ៗ​ប៉ុន្មាន​ឡើយ​។ ក្នុង​នោះ​បេក្ខជន​មួយ​រូប​គឺ​ នាង ដាវីន ដែល​ធ្លាប់​ជា​តារា​ចម្រៀង​ Cover ធ្លាប់​មាន​ការ​គាំទ្រ​ច្រើន​​លើ​​ Youtube​ហាក់​មាន​សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ទស្សនិកជន​។

នាយប់​ថ្ងៃ​ទី​៥ មិថុនា​ ឆ្នាំ​២០២២ ម្សិលមិញ​នេះ​ បេក្ខជន​ នាង ដាវីន ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ចម្រៀង​ Arom Music ជាមួយ​នឹង​ចែ​សារ៉ុង កញ្ញា មាស នីតា ក៏​បាន​បង្ហាញ​វត្តមាន​ចូលប្រកួត​ក្នុង​កម្មវិធី​លំដាប់​ថ្នាក់​ពិភព​លោក​របស់​ទូរទស្សន៍​ហង្សមាស​ដែរ​។

បេក្ខជន​ដែល​មាន​រូប​សម្បត្តិ​ស្អាតបាតរូប​នេះ​បាន​លើក​យក​បទ​ចម្រៀង​ដែល​ជា​សំនៀង​ដើម​របស់​ឧកញ៉ា​ ព្រាប​ សុវត្ថិ​ គឺ​បទ​ «ថ្ងៃ​បាក់​រសៀល»​ មក​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្មវិធី​ រហូត​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង​៤​រូប​ផ្ដល់​ Yes ​ទាំង​អស់​គ្នា​ ជួយ​ឱ្យ​លោក​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់​ទៀត​។

បើ​ក្រឡេក​មើល​ទៅ​មតិ​អ្នក​ទស្សនា​កម្មវិធី​បាន​បញ្ចេញ​មតិ​ចំពោះ​បេក្ខ​ជន​រូប​នេះ​ជា​លក្ខណៈ​វិជ្ជមាន​ថា​៖ «ច្រៀង​ពីរោះ​ណាស់​អូន, ធ្វើ​បាន​ល្អ​ប្អូន​ប្រុស​ គ្រាប់​ពេជ្រ​ហង្សមាស​ម្នាក់​ទៀត​ហើយ​, សំឡេង​គាត់​ពីរោះ​ខ្លាំង​ណាស់​ យក​ចំ​បទ​ដែល​ខ្ញុំ​ស្រលាញ់​ មកច្រៀង​ទៀត​ កាន់​តែ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​ចង់​ស្ដាប់​»

ចង់​ដឹង​ថា​តើ​បេក្ខជន​ នាង​ ដាវីន ​ពីរោះ​ដល់​កម្រិត​ណា​នោះ​ ទស្សនា​វីដេអូ​ខាង​ក្រោម​៖

https://www.youtube.com/watch?v=BKJHbSSYlrs

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.